|
|
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ Arsenal និយាយថា យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា Mikel Arteta បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លឹប ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ របាយការណ៍បានអះអាងថា Arteta បានយល់ព្រមលើការបន្តរយៈពេលបីឆ្នាំ ដែលឥឡូវនេះត្រូវបានចុះហត្ថលេខាពីភាគីទាំងពីរ។
នាយកផ្នែកកីឡា Edu បានប្រតិកម្មចំពោះព័ត៌មាននេះថា យើងពិតជារីករាយដែល Mikel បានចុះកុងត្រារយៈពេលវែងថ្មីមួយ។
វាជាពេលវេលាវិជ្ជមាន និងមោទនភាពសម្រាប់អ្នករាល់គ្នានៅក្នុងក្លឹប និងជាផ្នែកសំខាន់នៃអ្វីដែលយើងទាំងអស់គ្នាកំពុងធ្វើការឆ្ពោះទៅមុខ។
Mikel បានបង្ហាញពីគុណសម្បត្តិរបស់គាត់តាំងពីថ្ងៃដំបូងដែលគាត់បានចូលរួមជាមួយយើង មិនត្រឹមតែជាអ្នកគ្រប់គ្រងបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែជាមនុស្សម្នាក់ដែលមានគុណតម្លៃដ៏អស្ចារ្យ។
យើងមានជំនឿយ៉ាងមុតមាំលើអ្វីដែលយើងកំពុងធ្វើ និងអ្វីដែលយើងចង់សម្រេចបានរួមគ្នា។ កិច្ចសន្យាថ្មីរបស់ Mikel ផ្តល់ឱ្យយើងនូវស្ថិរភាព និងទិសដៅច្បាស់លាស់ នៅពេលដែលយើងមានបំណងសម្រាប់កម្ពស់ថ្មី ។
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...